Can you see this "អក្សរខ្មែរ"?
If not, your computer needs to have Khmer Unicode fonts. To download, please Click here. Khmer Unicode is the next generation and standard fonts for rapidly developing Khmer language in every aspects of Khmer localization. I would like to recommend all Cambodian to use this Unicode fonts in every expression of daily life.
Corporate
President's Desk
កិច្ចសម្ភាសន៍អំពីការគ្រប់គ្រងធនធានមនុស្សប្រកបដោយជោគជ័យ
កិច្ចសម្ភាសន៍អំពីការគ្រប់គ្រងធនធានមនុស្សប្រកបដោយជោគជ័យ
អត្តបទសម្រាប់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាអំពី
ការគ្រប់គ្រងធនធានមនុស្សប្រកបដោយជោគជ័យ (ថ្ងៃទី២៧ តុលា ឆ្នាំ២០១០)
១. បទពិសោធន៍ដែលនាំលោកនាយកឲ្យជោគជ័យ
ទី១ គឺក្នុងវ័យអាយុ១៩ឆ្នាំ។ នៅឆ្នាំ១៩៩២ ខ្ញុំបានរស់នៅនិងធ្វើការជាក្រុម ជាមួយនឹងក្រុមនិស្សិត ដែលមកស្នាក់នៅក្នុងសហគមន៍គ្រិស្តបរិស័ទ។ ពួកគេចេញពីប្រភពនិងទំលាប់ផ្សេងៗគ្នា ។ ដោយសារខ្ញុំមានភាពលេចធ្លោ សាលាបានជ្រើសរើសខ្ញុំឲ្យធ្វើជាប្រធាននិសិ្សត ហើយគ្រប់គ្រងនៅមណ្ឌលនិស្សិតនោះ។ ការងារនេះបានធ្វើឲ្យខ្ញុំប្រឈមនឹងភាពស្មុគស្មាញនៃទំនាស់និងការលំបាករបស់និស្សិតទាំងនោះ។ ឧទារហ៍នៃការលំបាកធំមួយរបស់និស្សិតគឺ ការគ្រប់គ្រងពេលវេលា ។ វាជាផលលំបាកមួយ ដែលកើតចេញពីទំលាប់សង្គមគ្រួសាររបស់គេ ដែលចូលចិត្តធ្វើអ្វីដែលមិនគួរនឹងធ្វើ ហើយពុំមានសណ្តាប់ធ្នាប់ល្អ។ ការធ្វើជាគំរូនៅក្នុងជីវិតសិក្សា និងទំលាប់នៃការគ្រប់គ្រងពេលវេលារបស់ខ្ញុំ ធ្វើឲ្យនិស្សិតជាច្រើនជោគជ័យនៅក្នុងការរៀនសូត្ររបស់គេហើយខ្ញុំតែងផ្តាំគេថា ធ្វើជាមនុស្សត្រូវកាត់បន្ថយការពឹងពាក់អ្នកដទៃនៅតិចបំផុត តែត្រូវបង្កើនសមត្ថភាពឲ្យអាចជួយអ្នកដទៃឲ្យបានច្រើនវិញ ។
ទីពីរ គឺបទពិសោធន៍ធ្វើការជាមួយបុគ្គលិកសាលាឯកជន។ ខ្ញុំបានទទួលខុសត្រូវផ្នែកប្រធានរដ្ឋបាលនៅក្នុងសាលាព្រះគម្ពីរភ្នំពេញ នៅឆ្នាំ១៩៩៥។ ម្តងនេះ ខ្ញុំមិនគ្រាន់តែមើលការខុសត្រូវលើនិស្សិតទេ ប៉ុន្តែគ្រប់គ្រងលើមនុស្សដែលមានវ័យចំណាស់ជាងនិងមានកំរិតវប្បធម៌ផ្សេងៗគ្នា។ ការមើលបំណាំនិងការដណ្តើមយកស្នាដៃជាឫសដ៏រឹងមួយដែលមាននៅក្នុងចំណោមបុគ្គលិក ហើយខ្ញុំគិតថាសង្គមខ្មែរយើងមានឫសនេះច្រើនណាស់។ ការរកយុទ្ធវិធីដោះស្រាយទំនាស់ និងបណ្តុះគំនិតឲ្យចេះធ្វើការងារជាក្រុម ជាភារកិច្ចដ៏លំបាករបស់ខ្ញុំ មិនយូរប៉ុន្មានបុគ្គលិកទាំងនោះបានផ្លាស់ប្តូរ ហើយធ្វើការយ៉ាងអស់ពីចិត្ត។
ទីបី គឺ ក្រោយពេលដែលខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកមនុស្សសាស្ត្រនិងទេវសាស្រ្តនៅសកលវិទ្យាល័យដ៏ល្បីនៅប្រទេសសិង្ហបូរី ខ្ញុំបានធ្វើការនៅក្នុងអង្គការអន្តរជាតិមួយផ្តោតលើការផលិតសៀវភៅនិងរឿងនិទានខ្លីៗ ប៉ុន្តែក៏មានកម្មវិធីសម្រាប់សង្គមដូចជាអក្ខរកម្មនិងការអភិវឌ្ឍន៍អក្សរជាដើម។ ខ្ញុំបានមើលឃើញបុគ្គលិកនៅទីនោះមានទេពកោសល្យ ប៉ុន្តែមិនត្រូវបានផ្តល់ឱកាសនិងសិទ្ធិបញ្ចេញសមត្ថភាពឲ្យអស់ពីសក្តានុពលរបស់គេ។ ក្នុងនាមជានាយក ខ្ញុំបានអភិវឌ្ឃន៍ពួកគេតាមកម្មវិធីការកសាងនិងពង្រឹងសមត្ថភាពរបស់បុគ្គលម្នាក់ៗ ដោយបានផ្តល់ឱកាសបង្កើតស្នាដៃ ឱកាសទៅបំពេញជំនាញបន្ថែម និងសាកល្បងប្រើសមត្ថភាពនៅក្នុងផ្នែកផ្សេងៗ។ បើគេអាចធ្វើបានប្រកបដោយប្រសិទ្ធិភាពនិងភាពវៃឆ្លាត យើងនឹងមានរង្វាន់សម្រាប់លើកទឹកចិត្ត និងបង្កើនប្រាក់បៀវត្សរ៍។ ខ្ញុំបានឃើញពួកគេរីកចម្រើនជាច្រើនគួរឲ្យកត់សំគាល់។
២. កត្តាដែលនាំលោកនាយកឲ្យជោគជ័យ
ទី១. បទពិសោធន៍ខាងលើជាកត្តានៃការស្គាល់សណ្នានរបស់មនុស្ស និងបរិយាកាសការងារ។
ទី២. មុខជំនាញដែលខ្ញុំបានសិក្សាផ្នែកមនុស្សនិងទេវសាស្រ្តជួយឲ្យ ខ្ញុំចេះដោះស្រាយទំនាស់ និងឩបស័គ្គដោយទន់ភ្លន់និងម៉ឺងម៉ាត់។
ទី៣. ខ្ញុំមានបំណងចិត្តចង់ជួយគេឲ្យលូតលាស់សមត្ថភាពតាមសក្តានុពលខាងក្នុងរបស់គេ ដោយផ្តោតការកសាងសមត្ថភាពវិជ្ជាជីវៈ និងការផ្លាស់ប្តូរជីវិតជាមូលដ្ឋាន។
៣. ការលំបាកនៅក្នុងការគ្រប់គ្រងធនធានមនុស្សរបស់លោកនាយ
ទី១. ស្ថានភាពចំពោះមុខគឺ ការផ្លាស់ប្តូរទំលាប់ និងទស្សនវិជ្ជានៃជីវិត។
ទី២. យកវិញ្ញាណនៃការសាកលធ្វើជាមេត្រីមុខដើម្បីធ្វើការ។ បើមានចំណេះ មិនស៊ូវយកសមត្ថភាពទាំងនោះមកអនុវត្តទេ ហើយបើមិនចេះដូចសញ្ញាប័ត្រ គេក៏មិនប្រឹងក្រេបយកការអនុវត្ត(បទពិសោធន៍ការងារ)សម្រាប់ទុកប្រើនៅក្នុងជីវិត។
ទី៣. ការខ្វះសុចរិតភាពរបស់បុគ្គល៖ បុគ្គលដាក់ពាក្យច្រើនតែក្លែងបន្លំឯកសារ កម្រិតវប្បធម៌ និងបទពិសោធន៍ការងារ។ កត្តាអប់រំនិងចំណេះដឹងពិតរបស់បុគ្គលមិនមានតម្លាភាព ហើយសមត្ថភាពធ្វើការក៏ខ្សោយទៀតផង។
៤. មតិផ្តាំផ្ញើរបស់លោកចំពោះទូរទស្សនិកជន និងជនរួមជាតិ
1. សម្រាប់ប្អូនៗកំពុងសិក្សា៖ ត្រូវយកកត្តាអប់រំជាគោល ហើយនៅក្នុងពេលសិក្សាត្រូវមានកម្មសិក្សាក្នុងជំនាញរបស់ខ្លួនឲ្យបានច្រើន ទោះបីមានកម្រៃឬអត់កម្រៃក្តី។
2. សម្រាប់បុគ្គលដែលកំពុងស្វែងរកការងារធ្វើ៖ ត្រូវរៀនស្មោះត្រង់នឹងខ្លួនឯង រៀនទទួលស្គាល់សមត្ថភាពពិតរបស់ខ្លួន បើជាការល្អសូមតាំងចិត្តធ្វើការនៅកន្លែងមួយចាប់ពីការងារតូចតាច ហើយអភិវឌ្ឃន៍ចំណេះដឹងនៅក្នុងកន្លែងធ្វើការ ជាពិសេសបែបបទការងារ, បទដ្ឋានការងារ និងបរិយាកាសការងារ។
3. សម្រាប់និយោជក៖ បើអាចធ្វើទៅបាននៅក្នុងស្ថានភាពស្រុកទេសរបស់យើងនាបច្ចុប្បន្ន ខ្ញុំសូមលើកទឹកចិត្តឲ្យធ្វើចិត្តសទ្ធានៅកន្លែងការងារ ដោយផ្តល់ឱកាសការងារ, បណ្តុះបណ្តាលជំនាញ និងជួយអប់រំសីលធម៌សង្គមចំពោះបុគ្គលិករបស់ខ្លួន។ ក្រុមហ៊ុនខ្លះសុខចិត្តជួលអ្នកអភិវឌ្ឍន៍ធនធានមនុស្ស មកកសាងសមត្ថភាពធនធានមនុស្សទៀតផង។
4. សម្រាប់រូបខ្ញុំនិងសហដៃគូជំនួញរបស់ខ្ញុំ គឺផ្តល់ភាពស្រឡាញ់ ធ្វើគំរូ និងអត់ធ្មត់ក្នុងការបង្រៀនបុគ្គលិកដោយអំណរ។
5. សម្រាប់សង្គម ឬរាជរដ្ឋាភិបាល៖ គួរមានកម្មវិធីលើកទឹកចិត្តសម្រាប់ជំនួញខ្នាតតូចនិងមធ្យមឲ្យមានរបៀបរបបការងារ, ស្តង់ដារការងារ និងលើកកំពស់តម្លៃពលកម្មការងារ។ គំរោងនេះគួរធ្វើជាអ្នកសម្របសម្រួលនិងចែករំលែកធនធានគ្រប់យ៉ាង ដើម្បីទ្រទ្រង់និងលើកកំពស់វិស័យ SME។


