• New Promotion!
  • New Promotion!
  • New Promotion!
Member Login
Who's Online?
We have 2 guests online
Khmer Unicode?

Can you see this "អក្សរ​ខ្មែរ"?

If not, your computer needs to have Khmer Unicode fonts. To download, please Click here. Khmer Unicode is the next generation and standard fonts for rapidly developing Khmer language in every aspects of Khmer localization. I would like to recommend all Cambodian to use this Unicode fonts in every expression of daily life.

Free Massage for Bundle Car Care Services

Monorom Logoកាដូរពិសេស ពី មនោរម្យសុខភាព​និង​ស្ប៉ា

ទទួល​បាន​ប័ណ្ណ​ម៉ាស្សា​ជើង / ខ្លួន​ឥត​គិត​ថ្លៃ សម្រាប់​អតិថិ​ជន​ដែល​ជាវ​សេវា​ថែ​ទាំ​រថយន្ត​ពីរ ក្នុង​ចំណោ​មសេវា​កម្ម​៖ ប៉ូលា​រថយន្ត ប៉ូលា​ចង្កៀង​រថយន្ត សម្អាត​ផ្ទៃ​ខាង​ក្នុង​រថយន្ត លាង​ម៉ាស៊ីន​រថយន្ត របស់​​ហាង​មនោរម្យ​ថែទាំ​រថយន្ត ឬ​ជាវ​ផលិត​ផល​ថែ​ទាំ​រថយន្ត​ចាប់​ពី $100 ឡើង​ទៅ

មនោរម្យ ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឯក!

Special Gift from Monorom Health & SPAMonorom Logo

Get a free massage voucher (body/foot) for those customers who purchase our two car care services at once among these services: Standard Polishing, Lights Polishing, Interior Cleaning, and Engine Cleaning or purchase our products which total value up to $100 onward.

Monorom Toward Excellence!

 

Home

PostHeaderIcon កិច្ច​សម្ភាសន៍អំពីការ​គ្រប់​គ្រង​ធនធាន​មនុស្ស​ប្រកបដោយ​ជោគ​ជ័យ

អត្តបទ​សម្រាប់​កិច្ច​សម្ភាសន៍ជាមួយ​ទូរទស្សន៍ជាតិ​កម្ពុជាអំពី

ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​ប្រកបដោយ​ជោគ​ជ័យ (ថ្ងៃទី២៧ តុលា ឆ្នាំ​២០១០)

១. បទពិសោធន៍ដែលនាំ​លោកនាយក​​ឲ្យ​ជោគ​ជ័យ

ទី១ គឺ​ក្នុង​​វ័យ​អាយុ១៩ឆ្នាំ។ នៅ​ឆ្នាំ​១៩៩២ ខ្ញុំ​បាន​រស់​នៅ​និង​ធ្វើការជា​ក្រុម ​ជាមួយ​នឹង​ក្រុម​និស្សិត ដែល​មក​ស្នាក់នៅ​ក្នុង​សហគមន៍​គ្រិស្តបរិស័ទ។ ​ពួកគេ​ចេញ​ពី​ប្រភព​និង​ទំលាប់​​ផ្សេង​ៗ​គ្នា ។ ដោយសារខ្ញុំ​មាន​ភាព​លេច​ធ្លោ សាលា​បាន​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ប្រធាន​និសិ្សត ហើយ​គ្រប់​គ្រងនៅ​មណ្ឌល​​និស្សិត​នោះ។ ការងារនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប្រឈម​នឹង​ភាព​ស្មុគ​ស្មាញ​នៃ​ទំនាស់​និង​ការ​លំបាក​របស់​និស្សិត​ទាំង​នោះ។ ឧទា​រហ៍​នៃ​ការ​​លំបាក​ធំ​មួយ​របស់​​និស្សិតគឺ​ ការ​គ្រប់​គ្រង​ពេលវេលា ។ វា​ជា​ផល​លំបាក​មួយ​ ដែល​កើត​ចេញ​ពីទំលាប់សង្គម​គ្រួសារ​​របស់​​គេ ដែល​​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​មិន​គួរ​នឹង​ធ្វើ ហើយ​ពុំ​មាន​សណ្តាប់​ធ្នាប់​ល្អ​។ ការធ្វើ​ជា​គំរូនៅក្នុង​ជីវិតសិក្សា និង​ទំលាប់​នៃ​ការ​គ្រប់​គ្រង​ពេល​វេលា​របស់​ខ្ញុំ​ ធ្វើ​ឲ្យ​និស្សិត​ជា​ច្រើនជោគ​ជ័យនៅក្នុង​ការ​រៀន​សូត្រ​របស់​គេ​ហើយ​ខ្ញុំ​តែង​ផ្តាំគេ​ថា ធ្វើ​ជា​មនុស្ស​ត្រូវ​កាត់​បន្ថយ​ការ​ពឹង​ពាក់​អ្នក​ដទៃ​នៅ​តិច​បំផុត តែ​ត្រូវ​បង្កើន​សមត្ថភាព​ឲ្យ​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​បាន​ច្រើនវិញ

ទីពីរ គឺបទ​ពិសោធន៍ធ្វើការ​ជាមួយ​បុគ្គលិកសាលា​ឯកជន។ ​ខ្ញុំបាន​​ទទួល​ខុស​ត្រូវ​​ផ្នែក​ប្រធាន​​រដ្ឋបាល​នៅក្នុង​សាលា​ព្រះ​គម្ពីរ​ភ្នំពេញ នៅ​ឆ្នាំ​១៩៩៥។ ម្តង​នេះ ខ្ញុំ​មិនគ្រាន់តែ​មើល​ការ​ខុស​ត្រូវ​​លើ​និស្សិត​ទេ ប៉ុន្តែគ្រប់​គ្រងលើ​​មនុស្សដែល​មាន​វ័យ​ចំណាស់​​ជា​ង​និងមាន​​កំរិត​វប្បធម៌ផ្សេងៗ​គ្នា។ ការ​មើល​បំណាំ​និង​ការ​ដណ្តើម​យក​ស្នា​ដៃ​ជាឫស​ដ៏រឹង​មួយ​ដែល​មាន​នៅក្នុង​ចំណោម​បុគ្គលិក ហើយខ្ញុំ​គិត​ថា​សង្គម​ខ្មែរ​យើង​មាន​ឫស​នេះ​ច្រើន​ណាស់។ ការ​រក​យុទ្ធវិធី​ដោះ​ស្រាយ​ទំនាស់ និង​បណ្តុះ​គំនិត​ឲ្យ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​ ជា​ភារកិច្ច​ដ៏​លំបាក​របស់​ខ្ញុំ មិន​យូរ​ប៉ុន្មាន​បុគ្គលិក​ទាំង​នោះបាន​ផ្លាស់​ប្តូរ​ ហើយ​ធ្វើ​ការ​យ៉ាង​អស់​ពីចិត្ត។

ទី​បី គឺ​ ក្រោយពេល​​ដែល​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​មនុស្សសាស្ត្រ​និង​ទេវ​សាស្រ្ត​នៅ​​សកល​វិទ្យាល័យ​ដ៏ល្បី​នៅ​ប្រទេសសិង្ហបូរី​ ខ្ញុំ​បាន​ធ្វើ​ការ​នៅក្នុង​អង្គការ​អន្តរជាតិ​មួយ​ផ្តោត​លើ​ការ​ផលិត​សៀវ​ភៅនិង​រឿងនិទាន​ខ្លីៗ ប៉ុន្តែ​ក៏​មាន​កម្មវិធី​សម្រាប់​សង្គម​ដូច​ជា​អក្ខរកម្ម​និង​ការ​អភិវឌ្ឍន៍​អក្សរ​ជាដើម។ ខ្ញុំ​បាន​មើល​ឃើញ​បុគ្គលិក​នៅទីនោះ​មាន​ទេព​កោសល្យ ប៉ុន្តែ​មិន​ត្រូវ​បាន​ផ្តល់​ឱកាស​និង​សិទ្ធិបញ្ចេញ​សមត្ថភាព​ឲ្យ​អស់​ពី​សក្តានុពល​របស់​គេ។ ក្នុង​នាម​ជា​នាយក ខ្ញុំ​បាន​អភិវឌ្ឃន៍ពួក​គេ​តាម​កម្មវិធី​ការកសាង​និងពង្រឹង​សម​ត្ថ​ភាព​របស់​បុគ្គល​ម្នាក់ៗ​ ដោយ​បាន​ផ្តល់​ឱកាស​​បង្កើត​​ស្នាដៃ ឱកាស​​ទៅ​បំពេញ​ជំនាញ​បន្ថែម និង​សាក​ល្បង​ប្រើ​សមត្ថភាព​​នៅក្នុង​ផ្នែក​ផ្សេងៗ។ ​បើ​គេ​អាច​ធ្វើ​បាន​ប្រកបដោយ​ប្រសិទ្ធិ​​ភាព​​និង​​ភាព​​វៃ​ឆ្លាត យើង​នឹង​មាន​រង្វាន់​សម្រាប់​លើក​ទឹក​ចិត្ត​ និង​បង្កើន​ប្រាក់​បៀវត្សរ៍។ ខ្ញុំ​បាន​ឃើញពួក​គេ​រីក​ចម្រើនជាច្រើនគួរឲ្យ​កត់​សំគាល់។

២. កត្តា​ដែល​នាំ​លោកនាយក​​ឲ្យ​ជោគ​ជ័យ

ទី១. បទពិសោធន៍ខាងលើ​ជា​កត្តា​នៃការ​ស្គាល់​សណ្នានរបស់មនុស្ស និង​បរិយាកាសការងារ។
ទី២. មុខ​ជំនាញ​​​ដែល​​ខ្ញុំ​​បាន​​សិក្សា​​​ផ្នែក​​មនុស្សនិង​ទេវសាស្រ្ត​​ជួយ​ឲ្យ​ ខ្ញុំ​ចេះ​ដោះ​ស្រាយទំនាស់​ និង​ឩបស័គ្គ​​ដោយ​ទន់​ភ្លន់​​និង​ម៉ឺង​ម៉ាត់​។
ទី៣. ខ្ញុំ​​មាន​​បំណង​​ចិត្ត​​ចង់​​ជួយ​​គេ​ឲ្យ​លូតលាស់សមត្ថភាពតាម​​សក្តានុ​ពល​​ខាង​​ក្នុង​​របស់គេ​​ ដោយ​ផ្តោត​​ការ​កសាង​​សមត្ថភាព​​វិជ្ជា​ជីវៈ និង​ការ​ផ្លាស់​​​ប្តូរ​​ជីវិតជា​មូលដ្ឋាន។

៣. ការ​លំបាក​នៅក្នុង​ការ​គ្រប់គ្រង​ធនធាន​មនុស្សរបស់​លោក​នាយ

ទី១. ស្ថាន​ភាព​ចំពោះ​មុខ​គឺ ការ​ផ្លាស់​ប្តូរ​ទំលាប់ និង​ទស្សនវិជ្ជា​នៃ​ជីវិត។
ទី២. យក​​វិញ្ញាណ​​នៃ​ការ​សាកលធ្វើ​ជា​មេត្រីមុខ​​ដើម្បី​ធ្វើ​ការ។ បើ​មាន​ចំណេះ​​ មិន​ស៊ូវ​យក​សមត្ថភាពទាំង​​​នោះ​មក​អនុវត្តទេ ហើយបើ​មិន​ចេះ​ដូច​​សញ្ញាប័ត្រ​​ គេក៏​មិន​ប្រឹង​ក្រេប​យក​​ការ​អនុវត្ត​(បទពិសោធន៍ការងារ)​សម្រាប់​​ទុក​​ប្រើ​នៅក្នុង​ជីវិត។
ទី៣. ការ​ខ្វះ​សុចរិតភាព​របស់​បុគ្គល៖ បុគ្គលដាក់​ពាក្យ​ច្រើន​តែ​​ក្លែង​បន្លំ​​ឯកសារ​ ​កម្រិត​វប្បធម៌ និង​បទ​ពិសោធន៍ការងារ។ កត្តា​អប់រំ​និង​ចំណេះ​ដឹង​ពិត​របស់​បុគ្គល​មិន​មាន​តម្លាភាព ហើយ​សមត្ថភាព​ធ្វើការក៏ខ្សោយ​ទៀត​ផង។

៤. មតិ​ផ្តាំ​ផ្ញើរបស់​លោក​ចំពោះ​ទូរទស្សនិកជន និង​ជនរួម​ជាតិ

1. សម្រាប់​ប្អូន​ៗ​កំពុង​សិក្សា៖ ត្រូវ​យក​កត្តាអប់រំ​ជា​គោល​ ហើយនៅក្នុង​ពេល​សិក្សា​ត្រូវ​មាន​កម្មសិក្សា​ក្នុង​ជំនាញ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន ទោះ​បី​មាន​កម្រៃ​ឬ​អត់​កម្រៃ​ក្តី។

2. សម្រាប់​បុគ្គល​ដែល​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ៖ ត្រូវ​រៀន​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង រៀន​ទទួលស្គាល់សមត្ថភាព​ពិត​របស់​ខ្លួន បើ​ជា​ការ​ល្អ​សូម​តាំង​ចិត្ត​ធ្វើ​ការ​នៅ​កន្លែង​មួយចាប់​ពី​ការងារ​តូច​តាច​ ហើយអភិវឌ្ឃន៍​ចំណេះ​ដឹង​នៅ​ក្នុង​កន្លែង​ធ្វើ​ការ ជា​ពិសេស​បែប​បទ​ការងារ, បទដ្ឋានការងារ​ និង​បរិយាកាសការងារ។

3. សម្រាប់​និយោជក​៖ បើ​អាច​ធ្វើ​ទៅ​បាន​នៅក្នុងស្ថានភាព​ស្រុក​ទេស​របស់​យើង​នាបច្ចុប្បន្ន​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើចិត្ត​សទ្ធានៅ​កន្លែង​ការងារ ដោយផ្តល់​ឱកាស​ការងារ​, បណ្តុះ​បណ្តាល​ជំនាញ និងជួយ​អប់​រំ​​សីលធម៌​សង្គម​ចំពោះ​បុគ្គលិក​របស់​ខ្លួន​។ ក្រុមហ៊ុន​ខ្លះ​សុខ​ចិត្ត​ជួល​អ្នក​អភិវឌ្ឍន៍ធនធាន​មនុស្ស​ មក​កសាង​សមត្ថ​ភាព​ធនធាន​មនុស្ស​ទៀត​ផង។

4. សម្រាប់​រូប​ខ្ញុំ​និង​សហដៃ​គូ​ជំនួញ​របស់​ខ្ញុំ គឺ​ផ្តល់​ភាព​ស្រឡាញ់ ធ្វើ​គំរូ​ និង​អត់​ធ្មត់​ក្នុង​ការ​បង្រៀន​បុគ្គលិក​ដោយ​អំណរ។

5. សម្រាប់​សង្គម ឬ​រាជរដ្ឋាភិបាល​៖ គួរ​មាន​កម្មវិធីលើក​ទឹក​ចិត្ត​សម្រាប់​ជំនួញ​ខ្នាតតូច​និង​មធ្យម​ឲ្យ​មាន​របៀបរបបការងារ​, ស្តង់​ដារការងារ និង​លើក​កំពស់​តម្លៃ​ពលកម្ម​ការងារ។ គំរោង​នេះ​គួរ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​និង​ចែក​រំលែក​ធនធានគ្រប់​យ៉ាង​ ដើម្បី​ទ្រ​ទ្រង់​និង​លើក​កំពស់​វិស័យ SME

 

 

PostHeaderIcon President's Welcome Message

Dear value customers and visitors,

A Warm Welcome to Monorom's website!

We are proud to serve you with our sincerity, dignity, profession, and a strong commitment for our customer's satisfaction. We continue developing techniques, skills, services, and products in order to give the best for our customers as well as people around us. In coming years, we would be able to introduce more services and products to you and your business as we strive to give best benefits to you as same as to us.

We wish you have a pleasant site-visit and find the most value for yourself. Please check our new promotion as well as services that you might be interested. We truely value for your time and effort for getting to know us, the Monorom Professional Group. If you come by, please visit our respective locations to check out our most dynamic and routine promotions from time to time.

Come visit us for Professional Car Care in behind Russian Friendship Hospital (Street 430). This is the one-stop-Car Care Services. At this center, you will be able to get your car wash with the most modern techniques and tools and many standard services: Polishing, Interior Cleaning, Engine Cleaning, Lubricant Changing, and othe car care products. For those who are a mobile worker, you will get Free WiFi to stay connect to your business and your favorite websites. We enure that our services and products will make you free of troubles. For those who need a massage service and want to save your time, we offer a service to bring your car to wash while getting a massage. Our Genuine Massage parlor (Street 197) is in just one street behind Sovanna Shopping Mall. For a direction, please click here for a map.

Have a wonderful day and a pleasant visit!

Monorom, Toward Excellence!

Warmest regards,

Bunthan Say
Co-founder & Chairman
Monorom Professional Group

 

PostHeaderIcon Sauna Benefits

Sauna Benefits

This article is an addon to Steam Benefits which I have elaborated in detail. Both steam and sauna have very similar vaules and benefits for our health. So the following is just to expand more specific to Sauna.

According to many health professionals, sauna benefits include...
• a strengthened immune system
• improved blood circulation
• enhanced detoxification processes
• deep skin cleansing and rejuvenation
• tension and stress relief

Read more...

 
More Articles...

PostHeaderIcon Jobs With Us?

Masseuse Recruitment

Monorom Professional Massage has extensively expanded our massage services in order to serve our valued customers​ at a new premise for the coming September 2010. Therefore, we are looking for female workers who want to become a professional masseuse of the Monorom Standard. Monorom provides a free training for 3 months to those who will be selected to this excited professional work and a great change to get great income. We need more than 10 students for this training. The recruitment will be starting from today up to the end of February 2010. Hurry up for applying this job! First-come, first served.

Read more...