លិខិតជូនពរដល់ស្រ្តីកម្ពុជាទាំងអស់
ជូនចំពោះ៖ ស្ត្រីកម្ពុជា និងជ័យលាភីជនក្នងការប្រកួតកីឡារត់ប្រណាំងទិវាសិទ្ធិនារី ២០១០
ជំរាបសួរ និងអបអរសាទរដល់ស្ត្រីកម្ពុជាទាំងអស់ ក្នុងឱកាសប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិប្រចាំឆ្នាំ២០១០។ មានមតិរិះគន់ជាច្រើនដែលថា សង្គម ឬវប្បធម៌កម្ពុជាពុំសូវមានការលើកកំពស់ ឬផ្តល់សិទ្ធិស្រ្តីឲ្យបានច្រើននោះទេ។ តាមពិតបើយើងងាកទៅពិនិត្យមើលប្រវត្តិសាស្ត្រនាសម័យបុរាណ យើងពិតជាមានការទទួលស្គាល់ជាសកលថា ខ្មែរបានលើកកំពស់សិទ្ធិស្ត្រីដ៏សំបូរបែប ជាឩទាហរណ៍សម័យនាងលីវយី និងពិធីមង្គលការជាដើម បានឆ្លុះបញ្ចាំងយ៉ាងខ្លាំងអំពីការលើកកំពស់ដល់ស្ត្រី។ ប៉ុន្តែដោយការឆ្លងកាត់របប មូលធនិយម, សក្តិភូមិ, ខ្មែរក្រហម និងកុំមុយនីស្ត បានកាត់ផ្តាច់ ឬរាំងខ្ទាប់ដល់ការលើកកំពស់ស្ត្រីជាសារវ័ន្ត។
ទោះជាយ៉ាងណាការខិតខំប្រឹងប្រែងរបស់ស្រ្តីខ្មែរបច្ចុប្បន្ន និងអង្គារសង្គមស៊ីវិល ដែលកំពុងធ្វើការផ្សព្វផ្សាយនូវសិទ្ធិស្ត្រីនេះ នោះខ្ញុំជឿថា ការយល់ដឹងនឹងមានការរីកចំរើនជាលំដាប់ ហើយការចេះគោរពសិទ្ធិស្រ្តីនឹងមានកំរិតខ្ពស់ជាជំហានៗ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមសរសើរដល់បុរសជាច្រើនដែលខ្ញុំស្គាល់ បាននិងកំពុងគោរពនិងលើកកំពស់សិទ្ធិស្រ្តី។ ម្យ៉ាងទៀតខ្ញុំក៏បានបង្ហាត់បង្រៀនដល់កូនប្រុសរបស់ខ្ញុំ ឲ្យចេះគោរព និងមានកាយវិកាសមរម្យដល់មាតា និងស្ត្រីទាំងឡាយ ដែលពួកគេបានជួបប្រទះ។ ចំពោះអ្នក ដែលបានទទួលជ័យលាភីក្នុងការប្រកួតកីឡារត់ប្រណាំងទិវាសិទ្ធិនារីអន្តរជាតិ (កម្ពុជា) ២០១០ មនោរម្យប្រូហ្វេសិនណលគ្រុប ពិតជាមានមោទនភាពណាស់ ដែលមានឱកាសបានស្គាល់ និងចូលរួមចំណែកក្នុងការជួយឩបត្ថម្ភដ៏តិចតួចសំរាប់ការលើកស្ទួយនូវសិទ្ធិរបស់នារីក្នុងលោក ជាពិសេសនារីកម្ពុជាទាំងអស់ ។ តាមរយៈជ័យលាភីដែលអ្នកទទួលបានក្នុងពេលនេះ មនោម្យសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នក ហើយសង្ឃឹមថា អ្នកនឹងបន្តស្មារតីលើកកំពស់សិទ្ធិស្ត្រី ដូចនឹងស្មារតីអ្នកកីឡាករ កីឡាការិនីជាដើម។
មនោរម្យប្រូហ្វេសិនណលគ្រុបគឺជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានមហិច្ឆតាក្នុងការនាំមុខ ផ្តល់សេវាកម្មជំនាញដល់ប្រជាជន និងប្រទេសកម្ពុជា តាមរយៈសេវកម្មដូចជា៖ ម៉ាស្សាសុខភាព, ថែទាំរថយន្ត, អាហារសុខភាព និងឩបករណ៍ជំនាញ ដែលមានតាំងបង្ហាញនៅក្នុងមជ្ឈមណ្ឌលថែទាំរថយន្តរបស់មនោរម្យ។ តាមរយៈប័ណ្ណសមាជិកនេះ អ្នកនឹងទទួលបានការចុះតម្លៃចាប់ពី១០%ឡើងកាលណាប្រើប្រាស់នៅក្នុងហាងរបស់មនោរម្យ ហើយក៏នឹងទទួលការចុះតម្លៃផ្សេងៗពីដៃគូរអាជីវកម្មរបស់មនោរម្យផងដែរ។
មនោរម្យសូមជូនពរអ្នក និងក្រុមគ្រួសារអ្នកនូវសេចក្តីសុខ សេចក្តីចម្រើន និងសេចក្តីស្រឡាញ់គ្រប់ប្រការ!
ដោយក្តីគោរពរាប់អានអំពីខ្ញុំ និងសហការី
សយ ប៊ុនថន
នាយកគ្រប់គ្រង





